angkor bet

ព័ត៌មានក្នុងប្រទេសព័ត៌មានអន្តរជាតិangkor bet:បច្ចេកវិទ្យា

កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ាន​ស្តីពីការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី២០ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងទឹកដីអង្គរខេត្តសៀមរាបក្រោមអ📖ធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “កម្មវិធីបញ្ញាសិប្បនិមិត្ត៖ កំណត់ទិសដៅអនាគត” ក្នុងគោលបំណងរៀបចំអនាគតនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ក្នុងក្របខណ្ឌតំបន់អាស៊ាន និងលើសពីនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំខាងលើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ក្នុងសុន្ទរកថាបើកកិច្ចប្រជុំដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់រាល់ការអភិវឌ្ឍក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ទាំងអស់គឺត្រូវគិតគូរដល់ប្រជាជនជាចម្បង។

សម្តេចបានមានប្រសាសន៍ថា “អាស៊ានទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីសកលភាវូបនីយកម្មដែលគាំទ្រដោយការរីកចំរើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានប្រែក្លាយតំបន់នេះពីក្រុមប្រទេសដែលភាគច្រើនជារដ្ឋដែលទទួលបានឯករាជ្យថ្មីថ្មោងឲ្យទៅជាចំណុចកណ្តាលនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក

ជាមួយគ្នានេះ សម្តេចធិបតីបានមានប្រសាសន៍គូសបញ្ជាក់ថា “បច្ចេកវិទ្យា AI កំពុងមានភាពលេចធ្លោយ៉ាងខ្លាំងនៅក្នុងទិដ្ឋភាពបច្ចុប្បន្ន រួមជាមួយនឹងភាពជឿនលឿនក្នុងវិស័យ blockchain, quantum computing, វិទ្យាសាស្ត្រទិន្នន័យ, machine learning, AR (Augmented Reality), VR (Virtual Reality), ការសិក្សាស៊ីជម្រៅ, ជីវបច្ចេកវិទ្យា ព្រមទាំងការកែសម្រួលហ្សែន និងការផ្ទៀងផ្ទាត់ជីវមាត្រផងដែរ

សម្តេចបានមានប្រសាសន៍បន្តថា “តាមពិតទៅបច្ចេកវិទ្យា AI បានក្លាយជារឿងទូទៅនៅក្នុងជីវិតរបស់យើងទៅហើយ ដូចឧទាហរណ៍ដែលបង្ហាញនៅក្នុងកិច្ចការសាមញ្ញៗដូចជាការស្វែងរកព័ត៌មាននៅលើទូរស័ព្ទជាដើម”

ទន្ទឹមគ្នានេះ ក្នុងឱកាសខាងលើ ឯកឧត្តម ហែម វ៉ាន់ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាបានមានប្រសាសន៍ថា “កិច្ចប្រជុំនេះនឹងស្វែងយល់ពីផលប៉ះពាល់នៃបច្ចេកវិទ្យា AI នៅក្នុងវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ការអប់រំ ការថែទាំសុខភាព ការប្រែប្រួលអាកាសធាតុ និងសេវាកម្ម”

ឯកឧត្តមបានបន្តថា “ការពិភាក្សានឹងសង្កត់ធ្ងន់លើតួនាទីរបស់ AI ក្នុងការដើរតួជាឧបករណ៍សម្រាប់កំណើនដែលបម្រើផលប្រយោជន៍មនុស្សជាតិ ហើយឯកឧត្តមបានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះនឹងលើកឡើងពីវិស័យអាទិភាពសម្រាប់គំនិតផ្តួចផ្តើមក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

ជាងនេះទៅទៀត ឯកឧត្តម ហែម វ៉ាន់ឌី បានមានប្រសាសន៍បន្ថែមទៀតថា “គោលដៅសំខាន់គឺបង្កើតក្របខ័ណ្ឌដ៏រឹងមាំ និងការអនុវត្តដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍ និងការបង្កើតកម្មវិធី AI ប្រកបដោយការទទួលខុសត្រូវ ដែលលើកកម្ពស់ដល់ការអភិវឌ្ឍប្រកបដោយការរួមបញ្ចូល និងមាននិរន្តរភាព ខណៈពេលដែលប្រកាន់ខ្ជាប់នូវតម្លៃស្នូល និងខ្លឹមសារសម្រាប់មនុស្សជាតិ”