angkor bet

ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និង ជប៉ុន ប្តេជ្ញាចាត់វិធានការដើម្បីការពាររូបិយប័ណ្ណរបស់ខ្លួនក្នុងគ្រាដែលបន្តធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក

(សេអ៊ូល)៖ ក្នុងកិច្ចប្រជុំទ្វេរភាគីរវាងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok និងរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki🌌 ដែលប្រព្រឹត្តិទៅនៅក្នុងទីក្រុងសេអ៊ូលនៅថ្ងៃអង្គារ ទី២៥ មិថុនា ឆ្នាំ២០២៤នេះ ប្រមុខហិរញ្ញវត្ថុប្រទេសទាំងពីរបានលើកឡើងដោយបង្ហាញពីការព្រួយបារម្ភរួមគ្នាជុំវិញការបន្តធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃរូបិយប័ណ្ណប្រទេសទាំងពីរ ហើយបានប្តេជ្ញាថានឹងចាត់វិធានការសមស្របដែលត្រូវការដើម្បីការពារប្រាក់វ៉ុន និងប្រាក់យ៉េន។

កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងប្រទេសទាំងពីរ និងសហរដ្ឋអាមេរិកនៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ជាទីកន្លែងដែលរដ្ឋមន្រ្តីទាំងពីរទទួលបានការទទួលស្គាល់ពីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Janet Yellen អំពីកង្វល់រូបិយប័ណ្ណរបស់ពួកគេ។

ជុំវិញកិច្ចប្រជុំទ្វេភាគីខាងលើនេះ ការលើកឡើងពីមតិយោបល់នានារបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុទាំងពីរ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់អ្នកចូលរួមដែលជាប្រតិបត្តិករក្នុងទីផ្សារ ខណៈដែលប្រាក់យ៉េនរបស់ជប៉ុនកំពុងហក់ឡើងជិតដល់តម្លៃ ១៦០ធៀបនឹងមួយដុល្លារអាមេរិក ដែលជាកម្រិតមួយដែលអាជ្ញាធរជប៉ុនបានធ្វើអន្តរាគមន៍កាលពីដើមឆ្នាំនេះ និងស្របពេលដែលប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះប្រហែល ៧ ភាគរយធៀបនឹងប្រាក់ដុល្លារនៅឆ្នាំនេះ ដោយមានតម្លៃ ១,៤០០វ៉ុនធៀបនឹងមួយដុល្លារអាមេរិកក្នុងសប្តាហ៍នេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok បានលើកឡើងក្នុងសុន្ទរកថាបើកកិច្ចប្រជុំខាងលើថា “ប្រទេសទាំងពីរបានក្លាយជាអ្នកជិតខាងដ៏ជិតស្និទ្ធ។

កាលពីឆ្នាំមុន ប្រទេសទាំងពីរបានបន្តការផ្លាស់ប្តូររូបិយប័ណ្ណ និងចែករំលែកភាពធ្ងន់ធ្ងរនៃការប្រែប្រួលទីផ្សារហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស ដោយផ្តល់នូវការគាំទ្រយ៉ាងខ្លាំងដល់គ្នាទៅវិញទៅមក។

សេចក្តីថ្លែងការណ៍ខាងលើនេះត្រូវបានគេរំពឹងថានឹងអាចជំរុញឱ្យមន្ត្រីជប៉ុន និងកូរ៉េខាងត្បូងធ្វើអន្តរាគមន៍ក្នុងការសម្របសម្រួល ខណៈដែលប្រាក់ដុល្លារនៅតែបន្តកើនឡើងនៅពីខាងក្រោយនៃភាពធន់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងសេដ្ឋកិច្ចអាមេរិក។

សម្រាប់អ្វីដែលចាត់ទុកថាជាជ័យជម្នះរបស់កូរ៉េខាងត្បូង ភាគីទាំងពីរបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងកាលពីពេលថ្មីៗនេះរបស់ទីក្រុងសេអ៊ូលក្នុងការធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលសម្រាប់អ្នកវិនិយោគបរទេស រួមទាំងការធ្វើកំណែទម្រង់ដើម្បីបន្ថែមមូលបត្ររបស់ប្រទេសនេះទៅក្នុងសន្ទស្សន៍ប័ណ្ណបំណុលរដ្ឋាភិបាលពិភពលោក FTSE ផងដែរ។

កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ អាជ្ញាធរអត្រាប្តូរប្រាក់បរទេសរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានពង្រីកការផ្លាស់ប្តូររូបិយប័ណ្ណរបស់ខ្លួនជាមួយនឹងសេវាសោធននិវត្តន៍ជាតិរហូតដល់ ៥០ ពាន់លានដុល្លារពី ៣៥ ពាន់លានដុល្លារអាមេរិកដើម្បីការពារប្រាក់វ៉ុនដែលកំពុងមានការធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក៕