angkor bet

angkor bet:ព័ត៌មានអន្តរជាតិ

ប្រាក់យ៉េនរបស់ជប៉ុនធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែធ្នូ ឆ្នាំ ១៩៨៦មកធៀបនឹងប្រាក់ដុល្លារអាមេរិក

(តូក្យូ)​៖ នៅថ្ងៃពុធ ទី២៦ មិថុនា ឆ្នាំ២០២៤នេះ រូបិយប័ណ្ណយ៉េនរបស់ប្រទេសជប៉ុនបានរងការធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែធ្នូ ឆ្នាំ ១៩៨៦មកធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយសារសម្ពាធនៃការលក់រូបិយប័ណ្ណនៅតែបន្តកើតមាន បើទោះជាមានការព្រមានម្តងហើយម្តងទៀតពីមន្ត្រីជប៉ុនអំពីការធ្វើអន្តរាគមន៍ក្នុងគ្រាដែលមានការប្រែប្រួលហួសហេតុក៏🥀ដោយ។

សម្រាប់អត្រាប្តូរប្រាក់នៅថ្ងៃពុធនេះ ប្រាក់យ៉េនបានធ្លាក់ថ្លៃដល់ ១៦០,៣៩ ធៀបនឹងមួយដុល្លារអាមេរិក ខណៈដែលប្រាក់ដុល្លារអាមេរិកមានកំណើន ០,៤៥ភាគរយ។ សូមរំលឹកថា កាលពីឆ្នាំ២០២២ អាជ្ញាធរជប៉ុនធ្លាប់បានចេញវិធានការណ៍ដើម្បីការពារប្រាក់យ៉េនឲ្យនៅឈរត្រឹមតម្លៃ ១៥១.៩៤ម្តងហើយ ដែលនេះគឺជាវិធានការណ៍ប្រឆាំងនឹងការប្រែប្រួលតម្លៃរូបិយប័ណ្ណដែលមានលក្ខណៈហួសហេតុកាលពីពេលនោះ។ គិតមកទល់ពេលនេះ ប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ចុះជាង ៧ភាគរយហើយនៅក្នុងឆ្នាំនេះ ដែលជំរុញដោយគម្លាតកាន់តែធំរវាងទិន្នផលមូលបត្របំណុលរបស់សហរដ្ឋអាមេរិក និងជប៉ុន ខណៈដែលការដំឡើងអត្រាការប្រាក់តិចតួចរបស់ធនាគារកណ្តាលជប៉ុនកាលពីពេលកន្លងទៅមិនបានជួយច្រើនលើបញ្ហានេះនោះទេ៕