angkor bet

ព័ត៌មានក្នុងប្រទេស

ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន និងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

ខេត្តកោះកុង​៖​ ថ្ងៃពុធ ៥ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៤​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក♍្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន និងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរដោយស្មោះនិងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ អង្គការ អាក់សិនអេដកម្ពុជានិងអង្គការដៃគូផ្សេងទៀត ដែលតែងតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងផ្តល់ការគាំទ្រនានា ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីគ្រប់គ្រងគ្រ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ។ ជាពិសេសលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់ꦦគ្រងគ្រោះមហន្តរាយខេត្ត និងអង្គការដៃគូ តែងតែមានទំនាក់ទំនងនិងកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការស្វែងរកការគាំទ្រពីអង្គការដៃគូជាតិ និងអន្តរជាតិ ដើម្បីផ្តល់នូវការគាំទ្រលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាការរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់កម្រិតជីវភាព និងសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជℱម្រាបជូន លោក លោកស្រី ឱ្យបានជ្រាបថាខេត្តកោះកុង ជាខេត្តមួយក្នុងចំណោមខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានទទួលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ជាញឹកញាប់ដែលបណ្តាលឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ កន្លងមកខេត្តកោះកុងធ្លាប់បានទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើង ឆេះព្រៃ ខ្យល់កន្ត្រាក់រន្ទះបាញ់ ការបម្រែបម្រួលអាកាសធាតុ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងរលកធំៗបោកបក់មកលើឆ្នេរនឹងតំបន់មាត់សមុទ្រ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងហេដ្ឋារចនាសម្ព័ន្ធ

ដំណាំស្រូវ ដំណាំរួមផ្សំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងជីវិតសត្វ អស់ជាច្រើន។ ជាក់ស្តែងប៉ុន្មានថ្ងៃកន្លងមកនេះ ខេត្តកោះកុង មានភ្លៀងធ្លាក់ច្រើន លាយឡំដោយខ្យល់កន្ត្រា༺ក់ បង្កឱ្យក្រុង ស្រុកមួយចំនួនត្រូវរងផលប៉ះពាល់ដូចជា ផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវបានទឹកហូរចូល ផ្លូវ និងស្ពានត្រូវបាន ដាច់ និងលិចខូចខាតផលដំណាំ សត្វពាហនៈ និងទ្រព្យសម្បត្តិផ្សេងៗ ព្រមទាំងប៉ះពាល់ដល់ជីវភាព និងសុខភាពផងដែរ។

ឆ្លងកាត់ការជួបប្រទ🔜ះទាំងនេះ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះ𝄹មហន្តរាយខេត្ត ក្រុង ស្រុក ឃុំសង្កាត់ អង្គការដៃគូ និងភាគីពាក់ព័ន្ធ បានជួយអន្តរាគមន៍ក្នុងការឆ្លើយតប ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះ ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដំណាំស្រូវ ដំណាំរួមផ្សំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលបានខូចខាត រួមជាមួយនឹងការផ្តល់ស្បៀង សម្ភារប្រើប្រាស់ ទឹកស្អាតអនាម័យ និងការចុះសួរសុខទុក្ខលើកទឹកចិត្តដល់ជនរងគ្រោះជាដើម។ល។

គណៈអធិបតី អស់លោក លោកស្រី ជាទីមេត្រី! ជាការពិតណាស់ ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចបុគ្គលណាម្នាក់ ឬ ស្ថាប័នណាមួយតែឯកឯង អាចធ្វើការងារនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពបាននោះទេ ប្រសិនបើគ្មានការចូ𒐪លរួមពីភាគី ពាក់ព័ន្ធ។ ជាឧទាហរណ៍ជាក់ស្តែង ដូចលោក លោកស្រី បានឃើញស្រាប់ហើយថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមសហការពីអង្គការដៃគូ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណង ដើម្បីបង្កើន សម𝓀ត្ថភាព ការពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ការប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ និងការលើកកម្ពស់សមភាពយេនឌ័រក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបាន។ លើសពីនេះទៅទៀតការចូលរួមពីភាគីពាក់ព័ន្ធ គឺមិនត្រឹមតែដើម្បីបង្កើនសមត្ថភាពរបស់មន្រ្តី និងអ្នកពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ដើម្បីចូលរួមក្នុងការបង្ការ ការឆ្លើយតប និងការស្តារឡើងវិញ ឬការជួយឧបត្ថម្ភគាំទ្រនានា ជុំវិញការងារគ្រប់គ្រងគ្រោះមហន្តរាយ។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំផងដែរថា សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធ♍ប្រកាសឱ្យដឹងមុន និងការលើកកម្ពស់សមភាពយេនឌ័រក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នាពេលនេះ គឺជាយន𒁏្តការមួយ ក្នុងការស្វែងយល់ ជជែកពិភាក្សា និងការចែករំលែកបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែប្រសើរឡើងថែមទៀតប្រកបដោយប្រសិទ្ធភាព។

💝ជាចុងក្រោយ ខ្ញុំសូមលើកទឹកចិត្តដល់លោក លោកស្រីទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងសិក🧜្ខាសាលានេះនិងសូមជូនពរឱ្យសិក្ខាសាលា ទទួលបានជោគជ័យ និងផ្លែផ្កា តាមការគ្រោងទុក។

មុននឹងបញ្ចប់ខ្ញុំសូមជូនពរ គណៈអធិបតី លោក លោកស្រីអង្គការដៃគូ លោក លោកស្រីអភិបាលរង នៃគណៈអភិប🎀ាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មន្រ្តីរាជការគ្រប់ទីចាត់ការ អង្គភាពចំណុះសាល📖ាខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមប្រកាសបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន និងការលើកកម្ពស់សមភាពយេនឌ័រក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ចាប់ពីពេលនេះតទៅ។